រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការចែកម៉ាស់ ជូនប្រជាពលរដ្ឋ តាមទីសាធារណៈ ដើម្បីពញ្ញាក់ស្មារតីឲ្យបន្តការប្រុងប្រយ័ត្នការឆ្លងជម្ងឺកូវីដ ១៩
May 26, 2020 អ្នកទស្សនា :

      ដើម្បីរួមចំណែក អនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ ១៩ ស្របទៅតាមការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យបន្តការផ្សព្វផ្សាយសារអប់រំ អំពីវិធានការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ តាមរយៈ ការចុះចែកម៉ាស ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលមកកំសាន្ត នៅសួនសាធារណៈនានា ស្ថិតនៅក្នុងក្រុងកំពង់ចាម ចាប់ពីថ្ងៃទី២៤ ចុង ខែឧសភានេះតទៅ ហើយធ្វើឡើងជារៀងរាល់ល្ងាច រហូតដល់ម៉ាស់ ក្នុងគម្រោងចែក ប្រមាណជា ១០.០០០ម៉ាស់។

      ទន្ទឹមជាមួយយុទ្ធនាការនៃចែកម៉ាស់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើសេចក្ដីណែនាំដល់ ៖
      ១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន គណៈអាជីវករ ម្ចាស់ម៉ាត មីនីម៉ាត ម្ចាស់ចំណតរថយន្ត និងម្ចាស់រថយន្តឈ្នួលទាំងអស់ ដែលធ្វើអាជីវកម្ម នៅខេត្តកំពង់ចាម ត្រូវមានការប្រុងប្រយ័ត្ន និងគោរព ឱ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩។  ២-ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬដែលសម្រាប់ លាងដៃ នៅមុខច្រកចេញ-ចូល និងចាត់តាំងបុគ្គលិក ធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹង អនុញ្ញាតឱ្យចូលក្នុងភោជនីយដ្ឋាន អាហារដ្ឋាន។ 
     ៣-ម្ចាស់អាជីវកម្មមីនីម៉ាត ម៉ាត អ្នកគ្រប់គ្រងចំណតរថយន្តក្រុង ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកចេញ-ចូល ហើយកន្លែងរង់ចាំរបស់អ្នកដំណើរ ត្រូវចាត់ តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវ ទាំងអស់ មុននឹងអនុញ្ញាតឱ្យចូលក្នុងមីនីម៉ាត ម៉ាត និងអង្គុយរង់ចាំរថយន្ត។ សម្រាប់ម្ចាស់ចំណតរថយន្តក្រុង នៅកន្លែងរង់ចាំ ត្រូវបាញ់អាល់កុល សំលាប់មេរោគ និងក្នុងរថយន្តរបស់ខ្លួន មុនពេល និងក្រោយពេលដែលអ្នកដំណើរចាក ចេញ ឬចូលក្នុងរថយន្ត។ 
     ៤-ម្ចាស់អាជីវកម្ម អាជីវកទាំងអស់ ត្រូវរក្សាគម្លាតសុវត្ថិភាព ឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល។ 
      ៥-គណៈអាជីវករ ត្រូវធ្វើការណែនាំ ទឹកអាល់កុល ឬជែល ឲ្យបានជាប់ជាប្រចាំ ដល់អាជីវករ នៅតាមទីផ្សារ ឲ្យរៀបចំ សម្រាប់លាងដៃ ក្រោយពីអតិថិជនមកទិញទំនិញ និងត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ដោយគិតពីគម្លាតរវាងអតិថិជន និងអ្នកលក់ដូរ។ 
      ៦-អ្នកគ្រង់គ្រងចំណតរថយន្តឈ្នួល និងម្ចាស់រថយន្តឈ្នួលទាំងអស់ ត្រូវមានទឹកអាល់កុល ឬ ដែលសម្រាប់លាងដៃ និងត្រូវបាញ់អាល់កុលសំលាប់មេរោគមុនពេល និងក្រោយពេលភ្ញៀវ ចូល និងចាកចេញពីរថយន្តផដែរ៕

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ