អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំសម្របសម្រួលលើការប៉ះពាល់ ពីគម្រោងស្ថាបនាផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកោះកុង
May 25, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំប្រជុំសម្របសម្រួលលើកទី១ ជាមួយភាគីគូទំនាស់ ដែលអះអាងថាជាម្ចាស់ដី កំពុងរងការប៉ះពាល់ ពីគម្រោងស្ថាបនាផ្លូវល្បឿនលឿន សម្រាប់តភ្ជាប់រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដោយឆ្លងកាត់ភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង។

      តាមរយ:ការសម្របសម្រួល របស់លោកអភិបាលរងខេត្ត ភាគីដែលមានផ្ទះ ស្ថិតនៅចំទីតាំងគម្រោងស្ថាបនាផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ព្រមរើផ្ទះចេញពីមុខការដ្ឋាន ទៅតាំងនៅខាងត្បូងជាប់របងថ្ម នៅក្នុងបរិវេណដីនោះដដែល នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដោយមិនផ្តល់ការរាំងស្ទះដល់ដំណើរការស្ថាបនាផ្លូវល្បឿនលឿន នេះឡើយ៕

ប្រភព: រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ