អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលវិលត្រឡប់ពីក្រៅប្រទេសនៅស្រុកស្រីស្នំ
May 25, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ប្រតិភូខេត្តសៀមរាបដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត សហការជាមួយអង្គការ IOM និងមន្ទីរ អង្គភាពចុះជួយស្រុក បានរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស ហើយត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២៣នាក់ ស្រី ៨នាក់នៅសាលាបឋមសិក្សាច្រនាង ភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

      លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបានធ្វើការកោតសរសើរចំពោះបងប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនដោយឡែករយៈពេល១៤ ក្នុងការបង្ការការពារជំងឺកូវីដ១៩កុំមានការឆ្លងទៅអ្នកដទៃ និងសហគមន៍។ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវតែសម្អាតអនាម័យនិងថែរក្សាសុខភាពរបស់ខ្លួនឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីស្ថានភាពប្រទេសយើងមានការថមថយនូវជំងឺកូវីដក៏ដោយ យើងត្រូវតែបង្ការការ ទប់ស្កាត់កុំឱ្យរលកទី២កើតឡើងនៅក្នុងប្រទេសយើងទៀត។

      ជាមួយគ្នានេះ ប្រតិភូខេត្តក៏បាននាំយកអំណោយជាសម្ភារចំនួន ៤៥កញ្ចប់ រួមមាន ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សាប៊ូលុច្ស សាប៊ូកក់សក់Clear សាប៊ូបោកខោអាវ Lix Lemon កន្ទេល មុង ភួយ ខ្នើយ អាវយឺត ខោខ្លី កន្សែងពោះគោ និងស្បែកជើងផ្ទាត់ទាំង២៣នាក់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ