អាជ្ញាធរខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនពលករ ពលការីនីដែលត្រឡប់មកពីបរទេស នៅបណ្ដាភូមិក្នុងឃុំតាអុង ស្រុកចំការលើ
May 25, 2020 អ្នកទស្សនា :

      ពេលព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនបងប្អូនពលករ ពលការីនីដែលត្រឡប់មកពីបរទេស នៅបណ្ដាភូមិក្នុងឃុំតាអុង ស្រុកចំការលើ ចំនួន៣០គ្រួសារ។ កម្មវិធីនេះប្រព្រឹត្តិទៅនៅស្ថិតនៅបរិវេណ សាលាបឋមសិក្សា និងអនុវិទ្យាល័យតាអុង ដោយមានការចូលរួមពីលោកអភិបាលស្រុកចំការលើ តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត តំណាងអង្គការ (ILO) អាជ្ញាធរស្រុកចំការលើ និងឃុំតាអ៊ុង។

      ក្នុងឱកាសនោះលោកជំទាវ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩។ លោកជំទាវ បានអំពាវនាវដល់បងប្អូនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺដ៏កាចសាហាវនេះ និងចូលរួមទាំងអស់គ្នាក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសំអាតដែ ប្រើប្រាស់ម៉ាស់ ឬក្រម៉ាឲ្យបានត្រឹមត្រូវ និងថែរក្សាសុខភាព អនាម័យ និងគម្លាតសុវត្ថិភាពជាចាំបាច់។ សម្រាប់បងប្អូនដែលទើបនឹងត្រឡប់មកពីបរទេសត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១ថ្ងៃ និងត្រូវតាមដានសុខភាពជាប្រចាំបើមានករណីសង្ស័យត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ។

      គួរបញ្ចាក់ដែលថា ដោយសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត អង្កការ (ILO) បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ពិសេស ពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស ចំនួន៣០គ្រួសារដោយក្នុង០១គ្រួសាររួមមានអង្ករ២០គីឡូ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា១ដប ត្រីខ១យួរ សាប៊ូ៤ដុំ ក្រមា ០១ អាវកូនក្មេង ១កំផ្លេ និងថវិកា ៤០,០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ