ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាជប់ព្រីង ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍
May 25, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាជប់ព្រីង ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ អគារសិក្សានេះ ចំណាយថវិកាសាងសង់អស់ប្រមាណ ៦ម៉ឺនដុល្លា ជាអំណោយរបស់តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ តាមរយៈលោក Pino hsu នាយកប្រតិបត្តិក្រុមហ៊ុន។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងថ្នាក់ដឹកនាំសាលា លោកគ្រួ អ្នកគ្រូ សាលាបឋមសិក្សាជប់ព្រីង។

      មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងមនោសញ្ចេតនារបស់ លោក Pino hsu ដែលជាវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអគារសិក្សាថ្មីមួយខ្នងនេះ ក៏ដូចជាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យអប់រំផងដែរ។

      លោកជំទាវក៏បានផ្តាំផ្ញើឲ្យអ្នកទទួលម៉ៅការសំណង់ត្រូវគោរពតាមបទដ្ឋានច្បាប់ដែលបានកំណត់ និងជាសំណង់ដែលមានគុណភាព និងបានក្រើនរំលឹកឲ្យបងប្អូនជាអ្នកធ្វើការក្នុងការដ្ឋានសំណង់ទាំងអស់គ្នាធ្វើការដោយប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្តអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ