អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់ច្រាំងព្រែកកុយ ដែលមានប្រវែង២៥០ម៉ែត្រ គ្រោងឲ្សសម្រេចរួចរាល នៅមុនរដូវទឹកឡើងឆ្នាំេនះ
May 25, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយមន្ត្រីបច្ចកទេសក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកងមាស បានអញ្ជើញចុះពិនិត្យការសាងសង់ច្រាំងព្រែកកុយ ប្រវែង២៥០ ម៉ែត្រ ដែលគ្រោងសម្រេចរួចរាល១០០% នៅមុនរដូវទឹកឡើងឆ្នាំេនះ។ 

      គួរបញ្ចាក់ដែរថា ច្រាំងព្រែកកុយ បានទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំង យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំកន្លងទៅ ដែលបណ្តាលឲ្យប៉ះពាល់ផ្លូវអមតាមមាត់ព្រែក។ ដោយឃើញពីផលលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតាមអមមាត់ព្រែក និងការលំបាកក្នុងារធ្វើចរាចរណ៍ រដ្ឋបាលខេត្តបានស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួយអន្តរាគមន៍ និងសាងសង់ច្រាំងព្រែក ប្រវែង២៥០ម៉ែត្រ ដើម្បីជាខឿនការពារច្រាំង និងផ្លូវអមតាមមាត់ព្រែក។ 

      ឆ្លៀតក្នុងឱកាសចុះពិនិត្យការរដ្ឋានសាសង់ច្រាំងព្រែក ឯកឧត្តមអភិបាលខេត្ត បានបន្តនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ជាអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យចំនួន២ គ្រួសារ នៅឃុំព្រែកកុយ ស្រុកកងមាស ប្រជាពលរដ្ឋរុះរើផ្ទះដោយសារបាក់ច្រាំងព្រែក ចំនួន២គ្រួសារ ក្នុងឃុំសូគង ស្រុកកងមាស និងបន្តចុះពិនិត្យការសាងសង់ចំនួនផ្ទះ២ខ្នង ដែលជាអំណោយរបស់ឯកឧត្តមផ្ទាល់ ជូនដល់គ្រួសារដែលមានការខ្វះខាត ស្ថិតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ