អភិបាលខេត្តកណ្តាល ទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីសប្បុរសជន សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
May 21, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសប្បុរសជនដែលនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគយ៉ាងសន្ធឹកសន្ធាប់មកផ្តល់ជូនរដ្ខបាលខេត្តកណ្តាលស្របពេលដែលឯកឧត្តមកំពុងស្វែងរកសប្បុរសជនជួយឧបត្ថម្ភជាស្បៀងអាហារនិងថវិកាសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

      ឯកឧត្តម គង់ សោភ័ណ្ណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសប្បុរសជននេះ គឺធ្វើឡើងនៅពេលដែលលោកស្រី ឈុំ ផល្លី សប្បុរសជននៅខេត្តកណ្តាលតាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល បាននាំយកអំណោយជាថវិកា 10000 $( មួយម៉ឺនដុល្លារ )អង្ករចំនួន ៨ តោន មី50កេស ទឹកត្រី50យួ ទឹកស៊ីអ៊ីវ50យួ  ទឹកបរិសុទ្ធ50  ជែលលាងដៃ15កេស សរុបជាទឹកប្រាក់ស្មើ15265$( មួយម៉ឺនប្រាំពាន់ពីររយហុកប្រាំដុល្លារ ) ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាលនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

      ឯកឧត្តមបានថ្លែងទៀតថា នេះមិនមែនជាលើកទី១ទេ ដែលលោកស្រី ឈុំ ផល្លី តែងតែជួយឧបត្ថម្ភជាអំណោយសប្បុរសជននោះ។ ជាក់ស្តែងដូចជានៅពេលនេះ បើទោះបីស្ថានភាពជំងឺកូវីដ-១៩មានលក្ខណៈល្អប្រសើរ និងមិនមានការចម្លងថ្មីនៅខេត្តកណ្តាលក៏ដូចទូទាំងប្រទេសកម្ពុជាក៏ដោយ ក៏លោកស្រី ឈុំ ផល្លី នៅតែបានបន្តចំណាយថវិកាផ្ទាល់ខ្លួន និងគ្រឿងឧបភោគបរិភោគដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។

      ឯកឧត្តមបានថ្លែងបន្តទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19នេះ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលលោកមានវិធានការទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលបានឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ចុះជួយប្រជាពលរដ្ឋ ចុះទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករសម្ភារៈដូចជាម៉ាស់ ដូចជាជែលលាងដៃ សាប៊ូលាងដៃ ជាថវិកា ជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធជាដើមជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតប្រភេទក្រ១ ក្រ២ ក្រអាទិភាពជាក់ស្តែងនៅតាមលំនៅឋាន។ 

      ឯកឧត្តមបានថ្លែងបន្តទៀតថា ជំងឺកូវីដ-១៩ជាបញ្ហាសកលដែលស្ទើរគ្រប់ជាតិសាសន៍នៅលើពិភពលោកកំពុងមានការព្រួយបារម្ភ។ ប៉ុន្តែ នៅកម្ពុជាវិញ បញ្ហាជំងឺដ៏កាចសាហាវនេះហាក់មានភាពល្អប្រសើរដោយមិនមានករណីកើតឡើងថ្មី រីឯអ្នករងគ្រោះដែលបានឆ្លងកន្លងមកក៏បានព្យាបាលជាសះស្បើយអស់ដែរ។ 

      ប៉ុន្តែនៅកម្ពុជាបើទោះបីស្ថិតក្នុងស្ថានភាពល្អប្រសើរយ៉ាងនេះក្តី ថ្នាក់ដឹកនាំមិនបានព្រងើយកន្តើយ ឬធ្វេសប្រហែសនោះទេ ពោលគឺនៅតែមានការគិតគូរបន្តតាមរយៈការអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីឱ្យពលរដ្ឋ គ្រប់មជ្ឈដ្ឋានចូលរួមក្នុងការបញ្ចៀសពីជំងឺដ៏កាចសាហាវនេះ។ ជាមួយអំណោយដ៏សន្ធឹកសន្ធាប់ របស់លោកស្រី ឈុំ ផល្លី ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ឯកឧត្តម នឹងប្រើប្រាស់អំណោយដ៏សប្បុរសធម៌នេះឱ្យបានចំគោលដៅស្របតាមបំណងប្រាថ្នារបស់លោកស្រី និងក្រុមគ្រួសារ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ