អាជ្ញាធរខេត្តកណ្តាល នំាយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកមុខកំពូល
May 21, 2020 អ្នកទស្សនា :

      ខេត្តកណ្ដាល៖ ជាការឆ្លើយតបចំពោះទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាករបស់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅថ្មីនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ហួន ចាន់បូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមលោក គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងជាប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៏ មកចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៩៣គ្រួសារ ស្ថិតឃុំចំនួន ៤ ក្នុងស្រុកមុខកំពូល មានឃុំរកាកោងទី១ ឃុំឬស្សីជ្រោយ ឃុំស្វាយអំពារ និងឃុំព្រែកដំបង។

      មានប្រសាសន៍សំណេះសំណាលលោកជំទាវ ហួន ចាន់បូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

      ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានលើកទឹកចិត្តដល់គ្រួសារងគ្រោះ សូមកុំអស់សង្ឃឹម ត្រូវមានសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួន ដើម្បីធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើឡើងវិញ។ 

      ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបានធ្វើការអំពាវនាវដល់គ្រួសាររង់គ្រោះទាំងអស់ សូមរក្សាអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងសូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកដែលទើបតែដាក់ចេញនូវច្បាប់ថ្មី ជៀសវាងមានការផាកពិន័យធ្ងន់ធ្ងរ ត្រូវ ពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ មានឯកសារគ្រប់គ្រាន់ កុំបើកបរ ហួសល្បឿនកំណត់ កុំបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាហេតុនាំឱ្យមានអំពើហិង្សា និងមហន្តរាយផ្សេងៗដល់ក្រុមគ្រួសារ និងសង្គមជាតិ។

      សូមជំរាបដែរថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះនីមួយៗ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ម៉ាស១០សន្លឹក ឃីត១កញ្ចប់ និងថវិកា ០៥ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរបើកដំបូលដោយអន្លើ ទទួលបានថវិកា១០ម៉ឺនរៀល របើកដំបូលធ្ងន់ធ្ងរ និងរលំទាំងស្រុង ទទួលបានថវិកា៤០ម៉ឺនរៀល និងកៅស៊ូតង់១៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ