ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគាររដ្ឋបាលថ្មីនៃមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល
May 21, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល នឹងផ្តល់កម្លាំងចិត្តដល់មន្ត្រី ក្នុងការបំពេញភារកិច្ចឲ្យកាន់តែសកម្ម សំដៅផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពជូនវិស័យឯកជន និងប្រជាពលរដ្ឋ ឆ្លើយតបនឹងគោលនយោបាយអភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល។

      នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងឱកាសដែលឯកឧត្តម បានចូលរួមជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគាររដ្ឋបាលថ្មីនៃមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល កាលពីថ្ងៃទី២១ឧសភាព្រឹកមិញនេះ។

      ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ នៅក្នុងចក្ខុវិស័យពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានផ្ដោតយកចិត្តទុកដាក់ខ្លាំងទៅលើការលើកកម្ពស់ផលិតកម្ម និងការធានាគុណភាពនៃផលិតផលល្អស្របតាមស្តង់ដាររបស់ទីផ្សារ ពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងខិតខំទប់ស្កាត់ការក្លែងបន្លំ ជាពិសេសលើការងារពង្រឹងយន្តការត្រួតពិនិត្យគុណភាពទំនិញ ដើម្បីធានាឲ្យការនាំចេញ។

      ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានគូសបញ្ជាក់ដែរថា ៖មន្ទីរពាណិជ្ជកម្មខេត្តកណ្តាលគឺជាអង្គភាពរដ្ឋបាលសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលទទួលបន្ទុកលើការងារគ្រប់គ្រងវិស័យពាណិជ្ជកម្មនៅមូលដ្ឋាននិងសម្របសម្រួលការងាររបស់រដ្ឋបាលខេត្ត ព្រមទាំងអនុវត្តការងារជំនាញជូនក្រសួងពាណិជ្ជកម្ម។

      ឯកឧត្តមអភិបាលបានបញ្ជាក់បន្តថា ៖មន្ទីរពាណិជ្ជកម្មខេត្តបានខិតខំអនុវត្តការងាររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ស្របតាមគោលនយោបាយដែលបានដាក់ចេញដោយសម្រេចការងារជាច្រើនក្នុងរយៈពេល ៥ ឆ្នាំនេះ។

      លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល បានឲ្យដឹងថា៖អគាររដ្ឋបាលថ្មី ដែលទើបនឹងដាក់សម្ពោធឲ្យប្រើប្រាស់ថ្ងៃនេះ មានទំហំ ២៤ម៉ែត្រគុណនឹង ១២ ម៉ែត្រ មានកម្ពស់ ២ ជាន់ ហើយគ្រប់ការិយាល័យ និងសាលប្រជុំ សុទ្ធតែបំពាក់ដោយកាមេរ៉ាសុវត្ថិភាព សម្រាប់បំពេញការងាររបស់មន្ត្រីរាជការ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ