ប្រជាពលរដ្ឋរុះរើផ្ទះដោយបាក់ស្រុតច្រាំងទន្លេចំនួន០៩គ្រួសារ នៅឃុំកោះអណ្តែតស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត
May 24, 2020 អ្នកទស្សនា :

      ឆ្លើយតបតនិងការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតច្រាំងទន្លេ រហូតដល់បង្ខំចិត្តរុះរើផ្ទះសម្បែង នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយអ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំអំណោយជាសម្ភារៈ និងថវិកាជួយឧបត្ថម្ភប្រជាពលរដ្ឋរុះរើផ្ទះដោយបាក់ស្រុតច្រាំងទន្លេ ចំនួន៩គ្រួសារ នៅឃុំកោះអណ្តែតស្រុកស្រីសន្ធរ។

      នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមចូលរួមសោកស្តាយដល់បងប្អូនត្រូវរុះរើផ្ទះដោយសារការបាក់ស្រុតច្រាំងទន្លេ កាលពីកន្លងទៅថ្មីៗនេះ និងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសាររដូវវស្សានឹងឈានមកដល់ក្នុងពេលខាងមុខ និងសូមយកចិត្តទុកដាក់តាមដានព័ត៌មានពីការបម្រែបម្រួលអាកាសធាតុពីក្រសួងធនធានទឹកនិងឧត្តុនិយម និងត្រូវត្រៀមបង្ការចំពោះគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ។ 

      ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់ ការរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវមានអនាម័យល្អ លាងដៃឱ្យបានស្អាតជាប្រចាំ ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រេីកន្សែងឬក្រមា ឬក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រក្សាគម្លាតសុវត្ថិភាព។

      អំណាយសម្រាប់ពេលនេះ ក្នុង១គ្រួសារទទួលបាន៖ តង់ ១ អង្ករ ៥០គីឡូក្រាម មីម៉ាម៉ា២កេស ត្រីខកំប៉ុង២យួរ ទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ និងថវិកា២០ម៉ឺនរៀល៕

ប្រភព: រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ