អភិបាលខេត្តកំពង់ចាម នាំយកអំណោយរបស់សប្បុរសជន និងកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន៦០គ្រួសារ នៅស្រុកស្រីសន្ធរ
May 24, 2020 អ្នកទស្សនា :

      នៅព្រឹកនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកតំណាងរាស្រ្ត អនុប្រធានអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការសាខា អនុសាខា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីមេម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ នៅស្រីសន្ធរ។

      នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក។

      ជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់ ការរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវមានអនាម័យល្អ លាងដៃឱ្យបានស្អាតជាប្រចាំ ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រេីកន្សែងឬក្រមា ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រក្សាគម្លាតសុវត្ថិភាព។

      សូមបញ្ជាក់ថា អំណោយសម្រាប់គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥ គីឡូ,ទឹកសុីអុីវ ០១ យួរ,ទឹកត្រី ០១ យួរ,ត្រីខកំប៉ុង, ម៉ាស់ ០៥ និងថវិកា ២០,០០០រៀល៕

ប្រភព: រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ