អាជ្ញាធរខេត្តឧត្តរមានជ័យ នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ៦១គ្រួសារនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ
May 23, 2020 អ្នកទស្សនា :

      សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ៖នៅថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ អមដំណើរ ឯកឧត្ដម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម យឹម ធិន ទីប្រឹក្សារាជរដ្ឋាភិបាល បានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារមួយចំនួនទៀត។ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ រួមមាន៖
-ស្រុកអន្លង់វែងចំនួន២ ឃុំ គឺឃុំអន្លង់វែងចំនួន ១៥ គ្រួសារ និងឃុំលំទង ១៤គ្រួសារ។
-ស្រុកត្រពាំងប្រាសាទចំនួន២ ឃុំ គឺឃុំព្រះប្រឡាយចំនួន១៦ គ្រួសារ និងឃុំត្រពាំងប្រាសាទ ១៦គ្រួសារ ។

      ក្នុងឱកាសនោះដែរឯកឧត្តម ប៉ែន កុសល្យ ក៏បានចុះជួប និងសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ប្រចាំការនៅសាលាបឋមសិក្សាអភិវឌ្ឍន៍ត្រាំចាន ដែលកំពុងរៀបចំឯកសារ មេរៀនជូនអាណាព្យាបាលសិស្ស សម្រាប់សិក្សាពីចម្ងាយក្នុងអំឡុងពេលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

      សូមបញ្ជាក់ផងដែរថា៖គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦១ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម, មី១ កេស, ត្រីខ១០ កំប៉ុង និងឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត)ដូចៗគ្នា ដោយឡែកគ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរមានចំនួន ៣៣គ្រួសារ ទទួលបានបន្ថែមតង់១ និងថវិកា១០ ម៉ឺនរៀល ហើយគ្រួសាររងគ្រោះដោយប៉ើងដំបូលផ្ទះស្រាល ទទួលបានបន្ថែមថវិកា៥ ម៉ឺនរៀល និងជូនថវិកាដល់លោកគ្រូ អ្នកគ្រូ ដែលប្រចាំការនៅ សាលាបឋមសិក្សាអភិវឌ្ឍន៍ត្រាំចាន ចំនួន១១ នាក់ក្នុង១ នាក់ទទួលបានថវិកា៥ ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ