ឯកឧត្តម គួច ចំរើន បានអញ្ជើញបើកសន្និបាតបូកសរុបការងាររដ្ឋបាលដែនដី ការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨
February 12, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកសន្និបាតបូកសរុបការងាររដ្ឋបាលដែនដី,ការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម។ ក្រោយពីការឡើងអានរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ព្រមទាំងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រួចមក អង្គសន្និបាតក៏បានស្តាប់នូវបទអន្តរាគមន៍មានការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារផ្តល់សេវាសារធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ការងារគ្រប់គ្រងចំណីផ្លូវ ការងារគ្រប់គ្រងផ្សារ ការងារដាំដុះ ចិញ្ចឹមសត្វ និងជំងឺឆ្លង ការងារបញ្ជីដីធ្លី និិងការគ្រប់គ្រងសំណង់ ព្រមទាំងការងារអនុវត្តគម្រោងអភិវឌ្ឍមូនិធិក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ