អាជ្ញាធរខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១១៣គ្រួសារ ក្នុងសង្កាត់កំពង់សំណាញ់ ដើម្បីជួយសំរួលការខ្វះខាតក្នុងកំឡុងពេលមានការរីករាលដាល នៃជំងឺកូវីដ១៩
May 24, 2020 អ្នកទស្សនា :

      ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋក្រីក្រចំនួន១១៣គ្រួសារ រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរសង្កាត់កំពង់សំណាញ់ មេភូមិគ្រប់ភូមិ និងប្រជាការពារ។ 

      ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានអោយក្រុមការងាររាជរដ្ឋាភិបាលនៅគ្រប់មូល ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជួយឧបត្ថម្ភគាត់តាមលទ្ធភាពរៀងៗខ្លួន។

      ឯកឧត្ដមបន្ថែមថា សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់សំណាញ់ នេះគឺជាលើកទី២ហើយ ដែលក្រុមការងារ បានចុះចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ហើយក្រុមការងារនឹងបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្របន្តទៀត។

      ក្នុងឱកាសចុះចែកអំណោយជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឯកឧត្ដម នៃ ចារី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីបច្ចុប្បន្ននេះប្រទេសកម្ពុជារបស់យើង មានភាពល្អប្រសើរក្ដី គឺយើត្រូវធ្វើអនាម័យខ្លួនប្រាណអោយញឹកញាប់ ត្រូវលាងសំអាតដៃជាប្រចាំ ជាមួយសាប៊ូ អាកុល ចេញក្រៅត្រូវពាក់ម៉ាស់ រក្សាគំលាត ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយអាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តយុទ្ធនាការ ផ្សព្វផ្សាយអប់រំ ពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ-១៩ ជូនប្រជាពលរដ្ឋជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ។ 

      ឯកឧត្ដមបានណែនាំដល់អាជ្ញាធរសង្កាត់ និងប៉ុស្តិ៍នគរបាល ត្រូវរក្សាសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ លុបបំបាត់អោយបាននូវ ចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ដោយអនុវត្តតាមគោលនយោបាយ ទាំង៩ចំណុចរបស់ ភូមិ ឃុំ មានសុវត្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍។

      សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទាំង១១៣គ្រួសារ ទទួលបាន ក្នុង១គ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម មី១កេស សាប៊ូ១កញ្ចប់ ម៉ាស២ដុំ ត្រីខ១យួ និងជែលលាងដៃ១ដប៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ