រដ្ឋបាលខេត្តឧត្តរមានជ័យ បើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជ បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព
May 22, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជ បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព។

      ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត លោកស្រីនាយករដ្ឋបាលស្ដីទី-នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត គណៈអភិបាលក្រុង-ស្រុក  និងលោកមេឃុំ-ចៅសង្កាត់។ 

      សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ដល់កសិករដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ជាពិសេសផ្ដល់អទិភាពដល់គ្រួសារកសិករក្រីក្រ និងងាយរងគ្រោះ គ្រួសារកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ វិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗទៀតដែលត្រូវបានផ្អាក ឬព្យួរការងារដោយសារផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅក្នុងខេត្តឧត្តរមានជ័យនាពេលឆាប់ៗខាងមុខ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ