ឯកឧត្តម ម៉ៅ​ ភិរុណ​ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម​ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទជនបទ
February 12, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ​ ១២​ រោច​ ខែកុម្ភះ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ នៅសាលាខេត្តកណ្តាល​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ រួម​ជាមួយឯ.​ឧ​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចូលរួម​ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទជនបទខេត្តកណ្តា​ល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯ.ឧ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯ.ឧ​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គាធិការ​​ ប្រតិភូនៃក្រសួង​អភិវឌ្ឍន៍ជនបទ​,​ អភិបាលរងខេត្ត,​ ប្រធានមន្ទីរ​ អង្គភាព​ជុំវិញខេត្ត,​ ប្រធានក្រុមប្រឹក្សា​ ​ អភិបាលក្រុង​ ស្រុក​ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន​ប្រមាណជាង​ ៣០០​ នាក់ ។ *យោងតាមប្រកាសលេខ០២៣/១៨​ ក.អ.ជ​.ប្រក​ ចុះថ្ងៃពុធ​ ១​ កើត​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៨​ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ​ អ្នកស្រី​ ជី​ ថាវី​ មន្ត្រីក្របខ័ណ្ឌ​ ក.២.៤​ ត្រូវបានផ្ទេរភារកិច្ចពីអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនបទ​ សេដ្ឋកិច្ចជនបទ​ នៃក្រសួងអភិវឌ្ឍន៍ជន​ ទៅជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល​ ជំនួសលោក​ ចាប​ ម៉ុច​ ដែលត្រូវចូលនិវត្តន៍៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ