អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ម៉ូតូ និងសម្ភាររបស់គម្រោងកម្មវិធី (ASPIRE)
May 21, 2020 អ្នកទស្សនា :

      រសៀលថ្ងៃព្រហស្បតិ៍​ ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ម៉ូតូ និងសម្ភារៈរបស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (ASPIRE) ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីដែលជាមន្ត្រីអនុវត្តគម្រោងទាំង០៥ ក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យបានចូលរួមផងដែរ។

      មុននឹងបញ្ចប់ការថ្លែងសំណេះសំណាលនេះ ឯកឧត្តម ប៉ែន កុសល្យ បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាលោក លោកស្រីដែលជាមន្ត្រីអនុវត្តគម្រោងទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ច និងចេះថែរក្សាសម្ភារៈដែលចែកជូននាពេលនេះ ព្រមទាំងបានប្រគល់ម៉ូតូ និងសម្ភារៈជូនដល់មន្រ្តីអនុវត្តគម្រោងដែលមានដូចជា៖

-ម៉ូតូម៉ាក suzuki ចំនួន ២៩គ្រឿង៖ ក្នុងនោះមន្ទីរទទួលបាន ០៤គ្រឿង ក្រុង-ស្រុកទទួលបាន ១០គ្រឿងនិងភ្នាក់ងារផ្សព្វផ្សាយឃុំទទួលបាន ១៥គ្រឿង
-កុំព្យូទ័រ Laptop ចំនួន ០៤គ្រឿង៖ ផ្ដល់ជូនមន្ទីរសម្រាប់ប្រើប្រាស់
-កុំព្យូទ័រ Desktop ចំនួន ០៧គ្រឿង៖ ដោយមន្ទីរទទួលបាន ០២គ្រឿង និងក្រុង-ស្រុកទទួលបាន ០៥គ្រឿង
-Printer ចំនួន ០៨គ្រឿង៖ ដោយមន្ទីរទទួលបាន ០៣គ្រឿង និងក្រុង-ស្រុកទទួលបាន ០៥គ្រឿង
-Tablet ចំនួន ២២គ្រឿង៖ ដោយមន្ទីរទទួលបាន ០២គ្រឿង ក្រុង-ស្រុកទទួលបាន ០៥ គ្រឿង និងភ្នាក់ងារផ្សព្វផ្សាយឃុំទទួលបាន ១៥គ្រឿង
-LCD ចំនួន ០១គ្រឿង៖ ផ្ដល់ជូនមន្ទីរសម្រាប់ប្រើប្រាស់
-Camara canon model 2000D ចំនួន ០៧គ្រឿង៖ ដោយមន្ទីរទទួលបាន ០២គ្រឿង និងក្រុង-ស្រុកទទួលបាន ០៥គ្រឿង៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ