អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត នៅស្រុកជលគិរី
May 21, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោក អម សុភា ប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងបានយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ចំនួន ៣៣គ្រួសារ មកពីភូមិកំពង់អុស ភូមិព្រែកឆ្ដោរ ភូមិកៀនតាម៉ា និង ភូមិថ្មី នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

      នាឱកាសពេលនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ការពារខ្លួនពីជំងឺកូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនប្រជាពលរដ្ឋក្នុងឱកាសនោះផងដែរ។

      អំណោយក្នុងមួយគ្រួសារទទួលបានរួមមាន÷ អង្ករ ២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១យួរ, ឃីត ១កញ្ចប់(មុង ១ ភួយ១ ក្រមា ១ សារុង ១) និងថវិកាមួយចំនួន។ ជាមួយគ្នានោះដែរ ឯកឧត្ដមប្រធានកិត្តិយស ក៏បានប្រគេននូវទ័យទានមួយចំនួនដល់ព្រះសង្ឃដែលគង់ក្នុងវត្តកំព់ងអុស រួមមាន÷ អង្ករ ៥០គីឡូក្រាម, មី ២កេះ, ត្រី ខ ២យួរ និងថវិកា មួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ