របាយការណ៍បឋមស្តីពីការចុះពិនិត្យរថយន្តកែច្នៃខុសលក្ខណ:បច្ចេកទេសនៅទូទាំងក្រុងស្រុកទាំង ៨ ក្នុងខេត្តកំពង់ធំ
February 11, 2018 អ្នកទស្សនា :

ចាប់ពីម៉ោង ០០:០០ ថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០១៨ រហូតដល់ម៉ោង ១:០០ រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារខេត្ត បានឃាត់រថយន្តដើម្បីពិនិត្យលក្ខណ:បច្ចេកទេស និងវាស់វែងបានចំនួន ៥៩៩ គ្រឿង រកឃើញខុសលក្ខណៈបច្ចេកទេស ២៨គ្រឿង រថយន្តផ្ទុកទំនិញសំពីងសំពោង ២៥ គ្រឿង គ្មានបណ្ណបើកបរ ០៤គ្រឿង និងរកឃើញមានអ្នកប្រើប្រាស់គ្រឿងញៀន ០៨នាក់ ដោយបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងនោះ

-ស្រុកបារាយណ៍ ៥៨គ្រឿង គ្មានបណ្ណបើកបរ ០៣គ្រឿង សំពីងសំពោង៥ រថយន្តគ្មានស្លាកលេខ ០១គ្រឿង ។

-ស្រុកសន្ទុក ១៨២ គ្រឿង ខុសបច្ចេកទេស ១៤គ្រឿង រថយន្ត០១គ្រឿងគ្មានស្លាកលេខ រថយន្តគ្មានបណ្ណអាជីវកម្ម ០៧គ្រឿង រថយន្តធុនស្រាលតៃកុងមានជាតិអាល់កុល ០១នាក់(បានណែនាំអប់រំ) និងរ៉ឺម៉កកែច្នៃ ០១ គ្រឿង

-ក្រុងស្ទឹងសែន ៨០គ្រឿង ខុសបច្ចេកទេស០៦គ្រឿង រថយន្ត០៥ គ្រឿងផ្ទុកទំនិញសំពីងសំពោង

-ស្រុកកំពង់ស្វាយ ៧៩ គ្រឿងខុសបច្ចេកទេស ០៣គ្រឿង គ្មានបណ្ណបើកបរ០១នាក់

-ស្រុកស្ទោង ១១៣ គ្រឿង ខុសបច្ចេកទេស ០៥គ្រឿង សំពីងសំពោង ០១គ្រឿង

-ស្រុកប្រាសាទបល្ល័ង្ក ២៨ គ្រឿង ខុសបច្ចេកទេស ០៤គ្រឿង

-ស្រុកប្រាសាទសំបូរ ១៦ គ្រឿង (ត្រឹមត្រូវតាមបច្ចេកទេស)

-ស្រុកសណ្តាន់ ០២គ្រឿង (ត្រឹមត្រូវតាមបច្ចេកទេស)៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ (ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ