កម្លាំងចម្រុះខេត្តសៀមរាប បានសហការចុះត្រួតពិនិត្យវាស់វែងរថយន្តធុនដឹកទំនិញ និងបានឃាត់រថយន្តចំនួន ១៧គ្រឿង ដែលដឹកខុសលក្ខណៈបច្ចេកទេស
February 10, 2018 អ្នកទស្សនា :

កាលយប់ថ្ងៃសុក្រ ៩រោច ដល់ព្រឹកម៉ោង ៥៖០០ នាទីថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០១៨ អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ខេត្តសៀមរាបដឹកនាំដោយ លោក ពិនប្រាកដ អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យវាស់វែង រថយន្តធុនធំដឹកទំនិញបានលទ្ធផលដូចខាងក្រោម៖ -ស្រុកពួក៖ ត្រួតពិនិត្យចំនួន១១គ្រឿងក្នុងនោះឃាត់រថយន្តតទ្រុងខុសបច្ចេកទេស១គ្រឿងត្រូវចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកាត់ទ្រុង។ -ស្រុកជីក្រែង៖ ត្រួតពិនិត្យ ២៣គ្រឿង គ្រឿងក្នុងនោះឃាត់រថយន្ត ២គ្រឿង ដឹកសំពីងសំពោង និងដឹកដែកវែងជាងទ្រុង។ -ស្រុកក្រឡាញ់៖ ឃាត់រថយន្តដឹកទំនិញចំនួន ១៤គ្រឿង។ កម្លាំងចូលរួមអនុវត្តការងារ មានមន្រ្តីមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្ត រដ្ឋបាលស្រុកពួក កម្លាំងនគរបាលចរាចរណ៍ខេត្តនិងស្រុកនិងកម្លាំងកងរាជអាវុធហត្ថខេត្តនិងស្រុក។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀរាប (ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ