អភិបាលខេត្តកំពង់ធំ ព្រមានក្រុមហ៊ុនដឹកជញ្ជូនដែលបើកបរមិនគោរពច្បាប់ រថយន្តកែច្នៃខុសបច្ចេកទេស និងបញ្ជាសមត្ថកិច្ចចាត់វិធានការដោយគ្មានការលើកលែង
February 09, 2018 អ្នកទស្សនា :

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការព្រមានធ្ងន់ៗ ដល់ក្រុមហ៊ុនដឹកជញ្ជូននានា ដែលបើកបរលើដងផ្លូវមិនគោរពច្បាប់ចរាចរណ៍ មិនគោរពសមត្ថកិច្ចជាអ្នកអនុវត្តន៍ច្បាប់តាមដងផ្លូវ ឯកឧត្តមនឹងបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ដោយគ្មានការលើកលែង។ ការថ្លែងព្រមានរបស់ឯកឧត្តម អភិបាលខេត្តកំពង់ធំ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅរសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម សុខ លូ បានលើកឡើងថា កន្លងមកមានក្រុមហ៊ុនដឹកជញ្ជូនខ្លះ បើកបរនៅលើដងផ្លូវមិនមានឯកសារគ្រប់គ្រាន់ រួមទាំងរថយន្ត និងអ្នកបើកបរ នៅពេលសមត្ថកិច្ចហៅត្រួតពិនិត្យ។ ករណីនេះឯកឧត្តមបញ្ជាឲ្យសមត្ថកិច្ច ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ ការផាកពិន័យនេះ គឺចង់ឲ្យគាត់ដឹងខ្លួន និងមានការភ្ញាក់រលឹក ម្យ៉ាវិញទៀតប្រសិនបើមានរថយន្តកែច្នៃខុសលក្ខណៈច្ចេកទេស ត្រូវធ្វើការកាត់ទ្រុងនៅនឹងកន្លែងតែម្តង ។ អភិបាលខេត្តសង្កត់ធ្ងន់ថា សូមមន្ត្រី សមត្ថកិច្ចដែលពាក់ព័ន្ធក្រុង ស្រុក ទំាងអស់ ត្រូវចាប់ផ្តើមធ្វើការងារនេះព្រមៗគ្នា ចាប់ពីពេលនេះតទៅ ដោយមិនអនុញ្ញាតិឲ្យមានជាដាច់ខាតនូវរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ព្រមទំាងណែនាំដល់មន្ត្រីដែលបម្រើការនៅកន្លែងជញ្ជីងថ្លឹងរថយន្ត ត្រូវមានភាពស្អាតស្អំ គោរពតាមតួនាទីភារកិច្ច មិនត្រូវកន្ទេលធំបន្លំដេក ធ្វើឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ ដល់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំខេត្តនោះទេ ត្រូវថ្លឹងរថយន្តលើសទំងន់ មុននឹងអនុញ្ញាតឲ្យបើកបរលើដងផ្លូវ ព្រោះអាចកាត់បន្ថយការខូចខាតផ្លូវ ដោយសាររថយន្តដឹកលើសទម្ងន់ ហើយម្យ៉ាងទៀត បានធ្វើឲ្យម្ចាស់រថយន្តមិនហ៊ានដឹកលើសទម្ងន់តទៅទៀត ជាពិសេសឯកឧត្តម ឯកឧត្តម សុខ លូ ក៏បានធ្វើការអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ក្នុងទិសដៅចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ (ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ