ឯកឧត្តម គួច ចំរើន បានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការហាមឃាត់រថយន្តកែឆ្នៃ និងខុសបច្ចេកទេស ចរាចរណ៍លើផ្លូវថ្នល់
February 09, 2018 អ្នកទស្សនា :

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការហាមឃាត់រថយន្តកែឆ្នៃ និងខុសបច្ចេកទេស ចរាចរណ៍លើផ្លូវថ្នល់។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ក្រុងស្រុក មន្ទីរសាធារណៈ និងដឹកជញ្ជូន គណៈបញ្ជាការឯកភាពខេត្ត ក្រុងស្រុក ត្រូវអនុវត្តបទបញ្ជានេះអោយបានជាដាច់ គ្មានការលើកលែងជាដាច់ខាត។ ឯកឧត្តម គួច ចំរើន បន្តទៀតថា លោកអភិបាលក្រុងស្រុកទាំង១០ ត្រូវដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរៀងៗខ្លួន រៀបចំផែនការការងារ និងគោលដៅត្រួតពិនិត្យឱ្យបានច្បាស់លាស់ចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ នេះ។ លើពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំអោយមន្ទីរសាធារណៈការ និងដឹងជញ្ជូន ដឹកនាំប្រជុំមន្ត្រីសាធារណៈការ និងដឹកជញ្ជូនគ្រប់ក្រុងស្រុកទាំង១០ ស្តីអំពីលក្ខណៈបច្ចេកទេសរថយន្ត ដើម្បីចុះត្រួតពិនិត្យរួមជាមួយនឹងគណៈបញ្ជាការឯកភាពក្រុងស្រុក ចំណែកឯអភិបាលក្រុងស្រុកត្រូវរកកន្លែងរក្សាទុករថយន្តកែច្នៃ រហូតម្ចាស់រថយន្តបានកាត់រថយន្តបានត្រឹមត្រូវទើបដោះលែងរថយន្ត។ ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន បន្ថែមទៀតថាមន្ទីរសាធារណៈការ និងដឹកជញ្ជូន ត្រូវចុះណែនាំ និងធ្វើកិច្ចសន្យា តាមបណ្តាលយានដ្ឋាន មិនអនុញ្ញាតឱ្យតទ្រុង ឬតសាស៊ីរថយន្តខុសបច្ចេកទេសទៀតនោះទេ ប្រសិនបើម្ចាស់យានដ្ឋាននៅរឹងទទឹង អាចនឹងត្រូវបិទអាជីវកម្ម នឹងឈានដល់ទោសទណ្ឌតាមបញ្ញាតិច្បាប់ថែមទៀតផង។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត នៅពេលឃាតទុកឡានត្រូវធ្វើកំណត់ហេតុឱ្យច្បាស់លាស់ ដោយសសេរជាលាយលក្ខ័អក្សរ ថាឃាត់ នឹងរក្សាទុកឡានតែប៉ុណ្ណោះ សម្ភារៈ គ្រឿងឡាននានា ម្ចាស់រថយន្តមានកាតព្វកិច្ចរក្សាទុកខ្លួនឯង។ គួររលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅកាន់ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថា រថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ទាំងចៅ ហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែឆ្នៃកាត់តទាំងនេះគឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ