ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៦៩៦ម៉ែត្រ ស្ថិតក្នុងភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប
February 08, 2018 អ្នកទស្សនា :

ថ្ងៃព្រហស្បត៍៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភ: ឆ្នាំ២០១៨ លោក ម៉ៅវិសុទ្ធ អភិបាលនៃគណ:អភិបាលស្រុកពួក អញ្ជើញជាអធិបតីក្នុងពធីបើកការដ្ឋានសាសង់ផ្លូវបេតុងអាមេប្រវែង ៦៩៦ម៉ែត្រ ស្ថិតក្នុងភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ និងការអញ្ជើញចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ លោក អភិបាលស្រុកបានគូសបញញចាក់ជូនថា កន្លងមកដោយឃើញពីតម្រូវការនៅក្នុងមូលដ្ឋាន ដើម្បីងាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ទើបអាជ្ញាធរស្រុក បានដោះស្រាយលើការសាង សង់ផ្លូវបេតុងនេះ ដែលបានមកពីថវិកាគម្រោងស្បៀងគ្រោះ មហន្តរាយ និងមូលនិធិឃុំ។ លោកបានបញ្ជាក់បន្ថែមថា ដោយសារកត្តា សន្តិភាព ក្រោមការដកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ ទើបយើងមានអ្វីមកដល់ថ្ងៃនេះ ហើយនឹងបន្តអភិវឌ្ឍន៍ទៅមុខបន្តទៀត តែយើងត្រូវចូលរួមរក្សាឲ្យបាននោះ គឺសន្តិភាព ជៀសវាងការញុះញង់បង្ករអស្ថេរភាពសង្គម។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ មានសេចក្តីត្រេកអរជាអនេក ដោយថ្នាក់ដឹកនាំតែងតែយកចិត្តទុកដោះស្រាយ្រលំបាក និងបានជើធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ