ឯកឧត្ដម ម៉ែន វិបុល បានចាត់មន្ត្រីជំនាញ ចុះអន្តរាគមន៍កាយប្រឡាយ ១ខ្សែ ប្រវែង ៣.៧៧០ម៉ែត្រ ដើម្បីនាំទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៦៣២ហិកតា ដែលមានបងប្អូនកសិករទទួលផល ចំនួន ៣៨៥គ្រួសារ នៅក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
February 06, 2018 អ្នកទស្សនា :

យោងតាមសំណូមពររបស់បងប្អូនប្រជាកសិករ ដែលកំពុងទទួលរងនូវផលប៉ះពាល់ពីករណីខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងនៅឃុំស្វាយធំ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់មន្ត្រីជំនាញដឹកនាំដោយលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះអន្តរាគមន៍កាយប្រឡាយ ១ខ្សែ ប្រវែង ៣.៧៧០ម៉ែត្រ ដើម្បីនាំទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៦៣២ហិកតា ដែលមានបងប្អូនកសិករទទួលផល ចំនួន ៣៨៥គ្រួសារ នៅក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ការងារចុះអន្តរាគមន៍នេះ បានអនុវត្តចាប់តាំងពីថ្ងៃទី៣០ ខែ មករា រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្រេចបាន ប្រមាណជា ៨០% ហើយ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ