ឯកឧត្តម ងួន រតនៈ និងឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការគម្រោងអភិវឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង
February 06, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការគម្រោងអភិវឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់កក្រុមការងារបានចុះពិនិត្យផ្ទាល់ទីតាំងដែលត្រូវអនុវត្តគម្រោង ។ គម្រោងអភិវឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹកសាលាតាអននេះ ត្រូវចំណាយថវិកាប្រមាណ ៣៧,០៨៦,៣៦៣ ដុល្លា មានផ្ទៃដីស្រោចស្រពជាង ១០,៤០០ ហិកតា ដែលមានប្រឡាយសរុបប្រវែង ១៥គីឡូម៉ែត្រ ។ នៅពេលដែលគម្រោងនេះត្រូវបានសាងសង់រួចរាល់ ការរំពឹងទុកថាក្រុងបាត់ដំបងនឹងមានទឹកស្តុកទុកក្នុងស្ទឹងសង្កែ និងសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវវស្សា ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ