អភិបាលខេត្តកំពង់ធំ កោះប្រជុំបន្ទាន់ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ
February 06, 2018 អ្នកទស្សនា :

នៅរសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទជាច្រើនរូប បានធ្វើការកោះប្រជុំបន្ទាន់ ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពង្រឹងការងារទប់ស្កាត់បទល្មើសព្រៃឈើ ដែលតែងតែកើតមានឡើងកន្លងមក ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសង្កត់ធ្ងន់ៗដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំធ្វើការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ទាន់ពេលវេលា បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងការទប់ស្កាត់បទល្មើសនានាឲ្យខានតែបាន ទោះបីការប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើតាមរូបភាពណាក៏ដោយ ត្រូវបន្តធ្វើការងារនេះដូចភ្លៀងរលឹម មិនឲ្យឈ្មួញដែលរកស៊ីមួយចំនួនតូច រួចខ្លួននោះទេ ។ ឯកឧត្តម បន្តទៀតថា កម្លំាងមន្ត្រីរដ្ឋបាលព្រៃឈើ គឺជាកម្លំាងសំខាន់ណាស់ ក្នុងទប់ស្កាត់បទល្មើសព្រៃឈើនេះ ដោយមានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់មូលដ្ឋាន មិនឲ្យមានការកើតឡើងនៅការកាប់រុករានដីព្រៃសម្បទានរបស់រដ្ឋគ្រប់ទីកន្លែងទៀតទេ ដូច្នេះយើងទំាងអស់គ្នា ត្រូវតែប្តេជ្ញារួមគ្នាធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ជាពិសេសចំពោះមន្ត្រីមួយចំនួនតូច ដែលមានការពាក់ព័ន្ធក្នុងរឿងបទល្មើសទំាងនេះ ត្រូវឈប់ជាបន្ទាន់ ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចងក្រងចុះធ្វើបច្ចុប្បន្នភាពសហគមន៍ព្រៃឈើឡើងវិញ ដោយធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវច្បាស់លាស់ កំណត់ទីតំាង ទំហំផ្ទៃដីពិតប្រាកដ ជៀសវាងប្រធានសហគមន៍មួយចំនួនតូច លួចកាប់ដីព្រៃសហគមន៍ លក់ឲ្យឈ្មួញជាដាច់ខាត ។ លោក ប៊ុន សុធី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើស្តីទីខេត្តកំពង់ធំ បានលើកឡើងអំពីសហគមន៍ព្រៃឈើនៅខេត្តកំពង់ធំ មានចំនួន ៨៧កន្លែង លើផ្ទៃដីសរុបចំនួន ៨៤,៩៤២ ហិចតា ស្ថិតនៅក្នុង៧ស្រុក និងបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ (ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ