ឯកឧត្តម គួច ចំរើន បានយកបដាខ្លឹមសារ «អរគុណដែលផឹកស៊ីកន្លែងណា មិននោមជុះបោះសម្រាមកន្លែងនោះ» ចងនៅតាមសួនច្បារមាត់ទន្លេ
February 03, 2018 អ្នកទស្សនា :

នាល្ងាចថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៨ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានយកបដាខ្លឹមសារ «អរគុណដែលផឹកស៊ីកន្លែងណា មិននោមជុះបោះសម្រាមកន្លែងនោះ» ចងនៅតាមសួនច្បារមាត់ទន្លេ ដោយមានការចូលរួមយ៉ាងផុសផុលពី ព្រះសង្ឃ សិស្សនិស្សិត ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម។ សូមបញ្ជាក់ថា នាពេលកន្លងមកនេះ មានបងប្អូនមួយចំនួនតូច បានផឹកស៊ី នៅសួនសាធារណះហើយបន្ទោរបង់ និងចោលសម្រាមពាសវាលពាសកាលបណ្តាលអោយខូចសណ្តាប់ធ្នាប់ និងធំក្លិន ទីសាធារណៈ ដែលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋមកលំហែកាយ និងហាត់ប្រាណនៅទីនោះ ។ដោយមើលឃើញនិងតាមសំណូមពររបស់ប្រជាពលរដ្ឋ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨កន្លងមកឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានសរសេរពាក្យស្លោកចំនួន ៣ឃ្លា បង្ហោះក្នុងfacebook page ផ្លូវការរបស់គាត់ ដោយឃ្លាទី១បានសរសេរថា អរគុណដែលផឹកស៊ីកន្លែងណាមិន នោម ជុះ និងចោលសម្រាមទីនោះ។ ឃ្លាទី២ ស្មោកគ្រោកខ្លាំងណាស់ដែល ផឹកស៊ីកន្លែងណា នោម ជុះ និងចោលសម្រាមទីនោះ។ ឃ្លាទី៣ ឬថោកទាបខ្លាំងណាស់ ដែលផឹក ស៊ី កន្លែងណា នោមជុះ និងចោលសម្រាមទីនោះ។ ក្រោយពីការស្ទាបស្ទង់មតិ ជាលទ្ធផលបងប្អូនគាំទ្រលើពាក្យស្លោកទី១។ ក្រោយពីបានចងបាដារួចមក បងប្អូនប្រជាពលរដ្ឋបានសាទរចំពោះឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានពញ្ញាក់អារម្មណ៍ដល់ពួកគាត់ក្នុងនៃចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសួនសាធារណះរបស់ខេត្តអោយមានផាសុខភាព និងសោភ័ណ្ឌភាពល្អត្រកាល។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ