ឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមបុណ្យកាន់អង្គឆ្លង សមិទ្ធិផលនានាក្នុងវត្តរតនៈសន្សំកុសលកោះប្រាក់ ស្ថិត នៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម
February 05, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃចន្ទ័ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម បានអញ្ជើញចូលរួមបុណ្យកាន់អង្គឆ្លង សមិទ្ធិផលនានាក្នុងវត្តរតនៈសន្សំកុសលកោះប្រាក់ ស្ថិត នៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម។ នាឱកាសនោះ ឯកឧត្តមអភិបាល បានណែនាំផ្សព្វផ្សាយ ដល់គ្រប់ក្រុងស្រុកក្នុងខេត្តកំពង់ចាម ឱ្យគោរពតាម អនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញលើកតម្កើង​ព្រះពុទ្ធ សាសនា​នៃយើង​ ដោយគ្រប់កម្មវិធីទាំងអស់ត្រូវរៀបចំឱ្យ ព្រះសង្ឃគង់ឱ្យបានខ្ពស់ជាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ។ ជាថ្មីម្តងទៀត ឯកឧត្តម ក៏បានក្រើនរំលឹកឱ្យមេឃុំ ស្មៀន និងនគរបាលប៉ុស្តិ៍ធ្វើការរួមគ្នា ក្នុងការចុះសំបុត្រកំណើត សំបុត្រអាពាពិពាហ៍ សំបុត្រមរណៈ ចុះបញ្ជីគ្រួសារ (ក៣) និងចុះបញ្ជីស្នាក់នៅ(ក១) ដល់ខ្នងផ្ទះ រោងការ រោងបុណ្យ របស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចលនាប្រលងប្រណាំង ឃុំសង្កាត់បម្រើសេវាល្អ ឱ្យបានផុសផុល ក្នុងគោលដៅ ផ្លាស់ប្តូរឥរិយាបថរបស់មន្ត្រីរាជការ ពីការគ្រប់គ្រង មក ជាមន្ត្រីបម្រើប្រជាពលរដ្ឋវិញ។ ប្រភពព័ត៌មាន:រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ