ឯកឧត្តម​ ជា​ សុមេធី​ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចក្រឡាហោម​ ស​ ខេង​ បានអញ្ជើញចូលរួមក្នុងពិធី​បបុណ្យឆ្លងសមិទ្ឋផលនានា​ នៅវត្តស្វាយរមៀត​ ស្ថិតក្នុងភូមិល្ងើន​ ឃុំក្តឿរាយ​ ស្រុកកញ្ជ្រៀច​ ខេត្តព្រៃវែង​
February 05, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃច័ន្ទ​ ៥រោច​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព​.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ ក្នុងពិធី​បបុណ្យឆ្លងសមិទ្ឋផលនានា​ នៅវត្តស្វាយរមៀត​ ស្ថិតក្នុងភូមិល្ងើន​ ឃុំក្តឿរាយ​ ស្រុកកញ្រ្ជៀច​ ខេត្តព្រៃវែង​ ។​ ក្នុងពិធី​នេះដែរ​ ក៏មានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ អភិបាល​រងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ​ ជុំវិញខេត្ត​ និងកងកម្លាំងទាំងបី​ ព្រមទាំង​លោក​ លោកស្រី​ មន្ត្រីរាជការ​ ជុំវិញ​ស្រុកទាំងអស់។​ ក្នុងឱកាស​នេះផងដែរ ឯកឧត្តម​ អភិបាលខេត្ត​ និងលោកជំទាវ​ ព្រមទាំង​សហការី​ ក៍បានឆ្លៀតចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាកសិករ​យើង ដែលបង្កបង្កើនផលកសិកម្ម បន្លែគ្រប់មុខ ដូចជា ត្រប់ ត្រសក់ ខាត់ណា ស្ពៃ និង សាឡាដ ជាដើម។ល។ ស្ថិតនៅភូមិពោធិទង ឃុំកញ្ជៀចនិង ភូមិត្រពាំងស្រែ ឃុំគោកគង់ខាងកើ​ត​ ស្រុកកញ្រ្ជៀច​ ខេត្តព្រៃវែង​។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ