ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងវេទិកាតម្រង់ទិស ចែករំលែកបទពិសោធន៍ការសិក្សាដល់សិស្សថ្នាក់ទី១២
February 04, 2018 អ្នកទស្សនា :

នាថ្ងៃអាទិត្យ ០៤រោច ខែមាឃ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ មានក្នុងវេទិកាតម្រង់ទិស ចែករំលែកបទពិសោធន៍ការសិក្សាដល់សិស្សថ្នាក់ទី១២ ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យ ដែលមានសិស្សានុសិស្សមកពីវិទ្យាល័យទាំង៤ ក្នុងក្រុងសិរីសោភ័ណរៀបចំដោយយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ។ ឯកឧត្តម សួន បវរ បានមានប្រសាសន៍ក្នុងវេទិការនោះផងដែរថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយក្រៃលែង និងមានការចាប់អារម្មណ៍ជាទីបំផុត ចំពោះវេទិកា តម្រង់ទិសដ៏មានសារៈសំខាន់ចំពោះអនាគតក្មួយៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងក៏សូមសម្តែងនូវ ភាពកក់ក្តៅចំពោះការផ្តល់ចំណេះដឹង និងបទពិសោធន៍នានា របស់យុវនិសិ្សតខេត្តបន្ទាយមានជ័យប្រចាំរាជធានី ភ្នំពេញ ដើម្បីឱ្យមិត្តភក្តិរបស់យើងយល់ដឹងពីសារៈសំខាន់នៃមុខរបរ និងការងារ ក្នុងការតម្រង់ទិស ទៅរកភាពរីក ចម្រើននៃអនាគត របស់ក្មួយៗក៏ដូចចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបន្ទាយមានជ័យ (ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ