ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តប្រាសាទបញ្ចរតនារាម ហៅវត្តកសាង នៅភូមិកសាង ឃុំចង្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ
February 04, 2018 អ្នកទស្សនា :

 ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ធផលនានា ក្នុងវត្តប្រាសាទបញ្ចរតនារាម ហៅវត្តកសាង នៅភូមិកសាង ឃុំចង្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ មន្ត្រីរាជការ លោកតាលោកយាយ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងការកោតសរសើរចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រ ចូលរួមចំណែកកសាងរហូតដល់បានសម្រេចជាស្ថាពរនូវសមិទ្ធផលនានាជាច្រើនថែមទៀត នេះគឺជាការចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការចូលរួមអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើន សមស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិយើង ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពព័ត៌មាន : រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ