អង្ករ ២៨តោន និងសាប៊ូ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ជូនរដ្ឋបាលក្រុង ស្រុក ទាំង ១៤ ក្នុងខេត្តបាត់ដំបង
April 06, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតននៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ចែកជូនដល់ក្រុង ស្រុកទាំង១៤ ដើម្បីធ្វើការបែងចែកបន្តដល់ប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូប្រជាពលដែលទើបត្រឡប់មកពីប្រទេសថៃ។

      សូមជម្រាបជូនថា អំណោយដែលបានប្រគល់នាពេលនេះមានអង្ករ ២៨តោន និងសាប៊ូ ២៨ កេស ហើយក្រុង ស្រុក នីមួយៗទទួលបាន អង្ករ ២តោន និងសាប៊ូ ២កេស ដើម្បីធ្វើការបែងចែកបន្តនៅមូលដ្ឋានរៀងៗខ្លួន ដល់ប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូប្រជាពលដែលទើបត្រឡប់មកពីប្រទេសថៃ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ