លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបរទេស
April 06, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបរទេស ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ចំនួន៣៦នាក់ ស្ថិតនៅក្នុងឃុំចំនួន៥ មានដូចជា ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម ឃុំអូរជ្រៅ និងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

    ជាមួយគ្នានេះ លោក គង់ វិតាណ: ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងករណីមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានមានមេភូមិមេឃុំ និងមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីផ្តល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា។

    ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខនេះផងដែរ លោក គង់ វិតាណ: ក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ដែលជាការឧបត្តម្ភពីសប្បុរសជន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំង៣៦នាក់ ដោយម្នាក់ៗទទួលបាន អង្ករ១បាវ ត្រីខ១យួរ ទឹកសុទ្ធ១កេស ម៉ាស១ប្រអប់ និងថវិកា៥០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ