រដ្ឋបាលខេត្តកំពត ទទួលបានអំណោយពីប្រតិភូសមាជិកព្រឹទ្ធសភា ទទួលទិសភូមិភាគ៥
April 06, 2020 អ្នកទស្សនា :

       នៅរសៀលចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត បានទទួលអំណោយ ពីឯកឧត្តម ខៀវ មុត ប្រធានក្រុមការងារសមាជិកព្រឹទ្ធសភាទទួលទិសភូមិភាគ៥ និងសមាជិក រួមមាន ៖ ថវិកា៤លានរៀល, ម៉ាស់ចំនួន១,៥០០ម៉ាស់, ជែលអាកុលលាងដៃចំនួន៤០ដប។

      ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ប្រតិភូព្រឹទ្ធសភាទទួលទិសភូមិភាគ៥ ដែលបាននាំយកអំណោយជូនដល់រដ្ឋបាលខេត្ត ដើម្បីរៀបចំយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត។ រដ្ឋបាលខេត្ត នឹងយកអំណោយទាំងនេះ ទៅបែងចែកដល់ក្រុងស្រុក ឃុំសង្កាត់ ដើម្បីធ្វើសកម្មភាពផ្ទាល់ជាមួយប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ