រដ្ឋបាលខេត្តកំពត ទទួលបានអំណោយពីសប្បុរសជន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្ត
April 06, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត បានទទួលអំណោយពីសប្បុរសជន រួមមាន ៖

១. ក្រុមហ៊ុនវារីអគ្គិសនីកំចាយ ៖ ជែលលាងដៃចំនួន១៥០ដប ម៉ាស់ចំនួន១០,០០០ម៉ាស់ និងសៀវភៅអប់រំវិធានការការពារឆ្លងជំងឺកូវីដ១៩ចំនួន២០០ក្បាល
២. លោកឧកញ៉ា ឡុង នីរ៉ុន ៖ ថវិកា ៤,០០០,០០០រៀល
៣. លោកស្រី ឡុញ សុធា និងស្វាមី ៖ អង្គរ ០១តោន
៤. ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពត ៖ អង្គរ ០១តោន
៥. អង្គភាពលទ្ធកម្មសាលាខេត្ត ៖ ទឹកបរិសុទ្ធចំនួន១០០កេស

      ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់ រដ្ឋបាលខេត្ត ដើម្បីបម្រើដល់ដំណើររដ្ឋបាលខេត្ត នានា ជាពិសេសជួយដល់ខេត្តក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ