អាជ្ញាធរខេត្តកោះកុង​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនគ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងគ្រួសារងាយរងគ្រោះ
April 06, 2020 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងសហការី​ បានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរចំនួន ១០គ្រួសារ និងគ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងចំនួន​០៥គ្រួសារ នៅស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​នាថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។

      លោកជំទាវអភិបាលខេត្ត បានលើកឡើងថាការចូលរួមចែករំលែកនូវថវិកា គ្រឿងឧបភោគបរិភោគ នាពេលនេះ មិនអាចសមស្របតាមតម្រូវការរបស់បងប្អូននោះទេ តែជាការចូលរួមមួយចំណែកតូចតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺការចូលរួមការពារថែរក្សាសុវត្ថិភាព ដើម្បីចៀសវាងអោយបាននូវគ្រោះថ្នាក់នានា។ ជាមួយនេះផងដែរ សូមបងប្អូនមេត្តាការពារពីការរីករាលដាល នៃជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ