អាជ្ញាធរខេត្តព្រះសីហនុ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចំណាកស្រុក និងចំណូលថ្មី ក្នុងនោះគ្រួសារចំណូលថ្មីបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ
April 06, 2020 អ្នកទស្សនា :

     រសៀលថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំណាកស្រុក និងចំណូលថ្មី ចំនួន១០នាក់ ដែលក្នុងនោះគ្រួសារចំណូលថ្មីដែលបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ចំនួន៣នាក់ ស្រី២ ត្រូវបានដាក់ឲ្យនៅធម្មតាវិញ និងផ្តល់ជូននូវអង្ករ១បាវ ស្មើនឹង៥០គីឡូ ត្រីខ៣យួរ ទឹកសុទ្ធ៣យួរ ថវិកាក្នុងម្នាក់ៗ៥០.០០០រៀល រីឯប្រជាពលរដ្ឋចំណាកស្រុក១នាក់ ស្ថិតក្នុងការតាមដានរយ:ពេល១៤ថ្ងៃ ត្រូវបានផ្តល់ជូននូវអង្ករចំនួន២៥គីឡូ ទឹកសុទ្ធ២យួរ ត្រីខ២យួរ និងថវិកា៥០.០០០រៀល។

    ដោយឡែកប្រជាពលរដ្ឋចំណូលថ្មីមួយគ្រួសារចំនួន៦នាក់ ស្រី៤នាក់ដែលទើបមកដល់មូលដ្ឋានកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរមូលដ្ឋាននិងចត្តាឡីស័ក បានចុះធ្វើការណែនាំឲ្យរស់នៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ និងបានផ្តល់ជូននូវអង្ករ១បាវ ស្មើនិង៥០គីឡូ ទឹកសុទ្ធ២យួរ ត្រីខ៣យួរ និងថវិកា២០០.០០០រៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ