ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឱវាទ នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តពោធិមានជ័យ ក្នុងស្រុកស្ទឹងហាវ
April 05, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តពោធិមានជ័យ ដែលស្ថិតនៅក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

      ទេយ្យវត្ថុ និងបច្ច័យ ដែលប្រគេនដល់ព្រះសង្ឃក្នុងវត្តពោធិមានជ័យនៅពេលនេះរួមមាន អង្ករ ត្រីខ ទឹកបរិសុទ្ធ និងបច័្ចយចំនួន ១ លានរៀល ដែលជាការឧបត្ថម្ភ​របស់សប្បុរសជន​បានចូលរួមគាំទ្រដល់រដ្ឋបាលខេត្ត​ ក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីដ១៩។

       បន្ទាប់មក​ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា បានបន្តនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តឫទី្ធរតនារាម​ ស្ថិតនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

      ទេយ្យវត្ថុ ដែលប្រគេនដល់ព្រះសង្ឃក្នុងវត្តវត្តឫទី្ធរតនារាម រួមមាន អង្ករ ត្រីខ ប្រហុក ស្ករស មី និងទឹកបរិសុទ្ធ ជាការប្រគេនពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងបច័្ចយចំនួន ១ លានរៀលពីរដ្ឋបាលខេត្តព្រះសីហនុ​ ក្នុងនោះក៏មានការចែកថវិកាជូនលោកយាយ លោកតាក្នុងម្នាក់ៗ ២០០០០រៀល និងកុមារាកុមារី ម្នាក់ៗ ទទួលបាន១០០០០រៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ