ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពស្ថាបនាផ្លូវលេខ១១៥ ស្ថិតក្នុងក្រុងព្រះសីហនុ
April 04, 2020 អ្នកទស្សនា :

      រសៀលថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យត្រួតសកម្មភាពស្ថាបនាផ្លូវលេខ១១៥ ស្ថិតក្នុងចំណោមផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

      ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនម៉ៅការត្រូវពន្លឿនការស្ថាបនាលូឱ្យបានទ្វេរដង ព្រោះរដូវវស្សានឹងឈានចូលមកដល់នាពេលខាងមុខ ប្រសិនបើយើងស្ថាបនាលូមានការយឺតយ៉ាវ នឹងជួបហានិភ័យខ្ពស់ ដូចជាដីហូរចូលក្នុងលូ ផ្អាកការដ្ឋានដោយសារភ្លៀង ដែលធ្វើអោយគម្រោងស្ថាបនាផ្លូវមិនអាចសម្រេចបានតាមផែនការជាដើម ទន្ទឹមនោះក៍ត្រូវគិតគូរអំពីគុណភាពការប្រើប្រាស់ជាចម្បងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ