ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាំយកគ្រឿងឧបភោគបរិភោគ ម៉ាស ម៉ាស៊ីនបាញ់ សម្លាប់មេរោគ ទឹកថ្នាំ និងអាកុល ឧបត្ថម្ភដល់អង្គការម្លប់តាប៉ាង
April 04, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកគ្រឿងឧបភោគបរិភោគ ម៉ាស ម៉ាស៊ីនបាញ់ សម្លាប់មេរោគ ទឹកថ្នាំ និងអាកុល ឧបត្ថម្ភដល់អង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

     ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិក និងអ្នកស្ម័គ្រចិត្តអង្គការម្លប់តាប៉ាង ក្នុងនោះឯកឧត្តមបានថ្លែងកោតសរសើរដល់ក្រុមអ្នកស្ម័គ្រចិត្តរបស់អង្គការម្លប់តាប៉ាង ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ដោយបាននាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់គ្រួសារក្រីក្រក្នុងក្រុងព្រះសីហនុ។

      ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត ក៍បានលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តរបស់អង្គការម្លប់តាប៉ាង ត្រូវបន្តបេសកកម្មដោយធ្វើការប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនយើងឱ្យចៀសផុតពីជំងឺ Covid-19។

      ឯកឧត្ដមអភិបាលខេត្តបានគូសបញ្ចាក់ថា ដោយមានការជួយគាំទ្រពីសប្បុរសជន បានផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់មកដល់រដ្ឋបាលខេត្តព្រះសីហនុ មានដូចជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាបំរើឱ្យការងារទប់ស្កាត់ Covid-19 ហើយសកម្មភាពនេះ ជាការចែករំលែក ដើម្បីឱ្យអង្គការម្លប់តាប៉ាងចែកជូនគ្រួសារក្រីក្ររបស់យើងជួបការលំបាកខ្វះខាតស្បៀង។

      ឯកឧត្តមអភិបាលខេត្តបន្តថា កន្លងមករដ្ឋបាលខេត្តបានផ្តល់នូវម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ និងចែកទឹកថ្នាំដល់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ និងទីផ្សារផងដែរ។ ថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានធ្វើសកម្មភាពនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ជាពិសេសព្រះសង្ឃដែលកំពុងគង់នៅក្នុងទីវត្តដែលប្រឈមនឹងការខ្វះចង្ហាន់ជាដើម។ 

      អំណោយដែលរដ្ឋបាលខេត្តឧបត្ថម្ភដល់អង្គការម្លប់តាប៉ាង មានអង្ករចំនួន១០តោន ត្រីខ ១០ កេសធំ ស្មើ ១,០០០កំប៉ុង  ទឹកបរិសុទ្ធ ២០០យួរ ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង ទឹកថ្នាំបាញ់សម្លាប់មេរោគ ៦០លីត្រ អាល់កុល ៣០លីត្រ និងម៉ាសចំនួន ៥.០០០៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ