ឯកឧត្តម ហ៊ុន ម៉ានី ឧបត្ថម្ភសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ
April 04, 2020 អ្នកទស្សនា :

       កំពង់ស្ពឺ ៖នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺបានឧបត្ថម្ភនូវសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាងអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានឧបត្ថម្ភជាសម្ភារៈដល់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាខេត្តកំពង់ស្ពឺមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយកចិត្តទុដាក់បំផុត ពង្រឹងការអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ហើយក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តកំពង់ស្ពឺ កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ អំណោយនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ជែល ឬអាល់កុល នាពេលបច្ចុប្បន្ន ប្រៀបបានជាអាវុធការពារខ្លួនសម្រាប់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ទាំងអស់តែម្ដង។ 

      ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងថា អំណោយដែលបានប្រគល់នាពេលនេះគឺបានមកពីការគៀងគររបស់សប្បុរសជន ជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីត១៩ និងដើម្បីជួយរំលែង ការលំបាក ខ្វះខាត សម្រាប់ប្រជាពលរដ្ឋផង និងអ្នកដែលចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងកូវីត១៩ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ នឹងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លង កូវីដ១៩ដែលជាជំងឺរាតត្បាតជាសកល។ 

      អំណោយ ដែលបាន ប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ រួមមាន៖ ឧបករណ៍វាស់កំដៅចំនួន៦០គ្រឿង ម៉ាស់ការពារ២០.០០០ ម៉ាស់ ទឹកអាកុលលាងដៃ ៥៥០លីត្រ សាប៊ូដុំ ២៣៥កេស ជែលលាងដៃ ២២៥ដប និង ភេសជ្ជៈ ៤០០កេស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ