រដ្ឋបាលខេត្តសៀមរាប ទទួលបានទឹកលាងដៃសម្លាប់មេរោគ និងម៉ាសពេទ្យ ពីក្រុមហ៊ុនឯកជន
April 03, 2020 អ្នកទស្សនា :

     នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត និង ជាតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលយកនូវ ទឹកលាងដៃសម្លាប់មេរោគចំនួន ៥០ដប ម៉ាសពេទ្យ (Sugary Mask ) ចំនួន ២៥០០ម៉ាស ដែលក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត (ផ្សារទំនើបឡាក់គី,ផ្សារឡាក់គីអ៊ិចប្រេស,ផ្សារឡាក់គីព្រីមៀម, ហាងឱសថស្ថានហ្គាឌៀន) បានឧបត្តម្ភជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនិងជួយទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

      រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត និងសូមថ្លែងអំណរគុណចំពោះវិស័យ​ឯក​ជន​​ និងបងប្អូនប្រជាជនក្នុងខេត្ត ដែលបានចូលរួមអនុវត្តតាមវិធាន និងការអំពាវនាវរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងទប់ស្កាត់វិបត្តិនានា​ដែលកើតឡើងដោយសារវិបត្តិកូវីដ១៩ និងការទប់ស្កាត់ការរីករាល​ដាលឆ្លងជំងឺ​កូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ