អភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបុរសខ្មែរអ៊ីស្លាមម្នាក់ រស់នៅស្រុកស្អាង ដែលបានជាសះស្បើយ ពីជំងឺកូវីដ-១៩
April 06, 2020 អ្នកទស្សនា :

      ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បុរសជនជាតិខ្មែរ ១នាក់ ដែលមានជំងឺកូវីដ-១៩ ( COVID-19 ) ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះកន្លងមក ត្រូវបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យឲ្យចេញទៅលំនៅឋានវិញ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

      ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះលោក ទូ ទ្រឹះ ដែលបានជាសះស្បើយ និងបានពាំនាំការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេរ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

      ឯកឧត្ដម បានផ្តាំផ្ញើ ពេលលោក ទូ ទ្រឹះ ពេលវិលត្រឡប់ទៅដល់លំនៅឋានវិញ សូមបន្តអនុវត្តនូវការណែនាំរបស់ក្រុមគ្រូពេទ្យឲ្យបានហ្មត់ចត់នូវការថែទាំខ្លួនឯង ដោយការហាត់ប្រាណ ការរក្សានូវអនាម័យខ្លួនប្រាណ និងសូមជួយផ្សព្វផ្សាយបន្តនូវសាររបស់ក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផង។

      លោក ទូ ទ្រឹះ បានធ្វើការថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ពិនិត្យ និងព្យាបាលជូនលោក ព្រមទាំងឯកឧត្ដមអភិបាលខេត្តកណ្ដាល ពិសេសសម្ដេចតេជោនាយយករដ្ឋមន្ត្រី ដែលបានខិតខំយកចិត្តទុកដាក់ ដោយមិនរើសអើង ឬប្រកាន់អ្វីឡើយ។ លោកបានអំណាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យជាប្រចាំ ពិសេសត្រូវអនុវត្តអោយបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយក្នុងករណីមានការសង្ស័យត្រូវរកមណ្ឌលសុខភាពអោយបានត្រឹមត្រូវជៀសវាងចម្លងដល់ក្រុមគ្រួសារ និងអ្នកជិតខាង។

      អំណោយដែលបានផ្តល់ជូនមាន ៖ អង្ករ ៣០គីឡូក្រាម ,មីខ្លាឃ្មុំ ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកផ្លែឈើ ១កេស និងថវិកាចំនួន ៥០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ