ក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់សំណាញ់ ខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួ១១៣គ្រួសារដល់ខ្នងផ្ទះ
April 02, 2020 អ្នកទស្សនា :

      ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋក្រីក្រចំនួន១១៣គ្រួសារ រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរសង្កាត់កំពង់សំណាញ់ មេភូមិគ្រប់ភូមិ ប្រជាការពារ និងយុវជនស.ស.យ.ក សង្កាត់។ 

      ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានអោយក្រុមការងាររាជរដ្ឋាភិបាលនៅគ្រប់មូល ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជួយឧបត្ថម្ភគាត់តាមលទ្ធភាពរៀងៗខ្លួន។

      ក្នុងឱកាសចុះចែកអំណោយជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឯកឧត្ដម នៃ ចារី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យខ្លួនប្រាណអោយញឹកញាប់ ត្រូវលាងសំអាតដៃជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយអាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តយុទ្ធនាការ ផ្សព្វផ្សាយអប់រំ ពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩ ជូនប្រជាពលរដ្ឋជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន។ 

      ឯកឧត្ដមបានណែនាំដល់អាជ្ញាធរសង្កាត់ និងប៉ុស្តិ៍នគរបាល ត្រូវរក្សាសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ លុបបំបាត់អោយបាននូវ ចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ដោយអនុវត្តតាមគោលនយោបាយ ទាំង៩ចំណុចរបស់ ភូមិ ឃុំ មានសុវត្តិភាព។

      សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទាំង១១៣គ្រួសារ ទទួលបាន ក្នុង១គ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ត្រូវខ១យួរ សាប៊ូ១ដុំ ក្រមា១ និងទឹកអនាម័យ០.៥លីត្រ។

      អំណោយសម្ភារៈខាងលើផ្តើមចេញពីការរួមគ្នារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់សំណាញ់រួមមាន៖
១-ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត ឧបត្ថម្ភ មីយើង ១១៣កេស
២-លោកឧកញ៉ា ស្រី សុធា ឧបត្ថម្ភ អង្ករ ១៦៩៥ គីឡូក្រាម
៣-លោកឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភ ត្រីខចំនួន ១១៣យួរ និងទឹកអនាម័យ ៥៧លីត្រ
៤-លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឧបត្ថម្ភ ក្រមារ១១៣ និងសាប៊ូលាងដៃ ១១៣៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ