អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស
April 02, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ចំនួន៥៦៦គ្រួសារ។ ឯកឧត្តម បានផ្តល់ជាអំណោយក្នុង០១គ្រួសារៗទទួលបាននូវ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ សាប៊ូ០១ដុំ និងក្រមារចំនួន០១។  

      ក្នុងឱកាសចុះតាមខ្នងផ្ទះ នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ឯកឧត្តមអភិបាលខេត្ត និងជាប្រធានក្រុមការងារ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ត្រូវបន្តចុះផ្សព្សផ្សាយនូវវិធានការអប់រំ បង្ការការរីករាលដាលនៃជម្ងឺកូវីដ១៩ និងណែនាំឲ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាព  ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ត្រូវរាយការណ៍ជូនអាជ្ញាធរដែលនៅជិត និងត្រូវចាត់បញ្ជូនពួកគាត់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ