រដ្ឋបាលខេត្តសៀមរាប ទទួលបានសាប៊ូ និងជែលលាងដៃ ដែលឧបត្ថម្ភដោយក្រុមហ៊ុនយក្សាបោកអ៊ុត
April 02, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលយកនូវ សាប៊ូលាងដៃចំនួន ៥០០ដប ជែលលាងដៃចំនួន ០៤កាន សាប៊ូកញ្ចប់ធំ ០១បេ និងសាប៊ូកញ្ចប់តូច ០១កេស ពីលោក ហែម ហេរ៉ា ជាម្ចាស់ហាងយក្សាបោកអ៊ុត បានឧបត្តម្ភជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងចូលរួមបង្ការ និងជួយទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

     រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ហាងយក្សាបោកអ៊ុត និងសូមថ្លែងអំណរគុណចំពោះវិស័យឯកជន និងបងប្អូនប្រជាជនក្នុងខេត្ត ដែលបានចូលរួមអនុវត្តតាមវិធាន និងការអំពាវនាវរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងទប់ស្កាត់វិបត្តិនានាដែលកើតឡើងដោយសារវិបត្តិកូវីដ១៩ និងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ