រដ្ឋបាលខេត្តកំពត ទទួលបានអំណោយទឹកសុទ្ធ ពីក្រុមហ៊ុនដូនពេញតាដាបូកគោ
April 02, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត បានទទួលអំណោយទឹកសុទ្ធចំនួន៥០កេស ពីក្រុមហ៊ុនដូនពេញតាដាបូកគោ សម្រាប់ចូលរួមយុទ្ធនាការ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត។ 

      ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនដូនពេញតាដាបូកគោ ដែលតែងតែផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់ រដ្ឋបាលខេត្ត ដើម្បីបម្រើដល់ដំណើររដ្ឋបាលខេត្ត ជាពិសេសជួយដល់ខេត្តក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត៕ 

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ