អភិបាលខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពទូទៅប្រជាពលរដ្ឋតាមបណ្តោយព្រំដែនកម្ពុជា ថៃ ឡាវ
April 01, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ចុះពិនិត្យមើលស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ ស្រុកឆែប (តាមបណ្តោយព្រំដែនឡាវ) ស្រុកជាំក្សាន្ត (តំបន់មុំបីព្រំដែនឡាវ ថៃ) និងស្រុកគូលែន ព្រមទាំងបានពិនិត្យមើលការរៀបចំមណ្ឌលសុវត្ថិភាពតាកឹងដើម្បីត្រៀមបង្ការក្នុងករណីមានអ្នកឆ្លងជំងឺកូវី១៩ដោយមានការចូលរួម ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជាច្រើនរូប។

      ដំណើរចុះពិនិត្យរបស់ឯកឧត្តមអភិបាលខេត្តក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេសតាមច្រកទ្វាព្រំដែន ការពង្រឹងការផ្សព្វផ្សាយ និងបិទផ្ទាំងប៉ុស្ទ័រអប់រំ សារអប់រំជាសម្លេងតាមរយៈ រថយន្ត គោយន្តកន្រ្តៃយ៍ ម៉ូតូ រឺម៉ក់ម៉ូតូ ដោយបំពាក់គ្រឿងបំពងសម្លេង(មីក្រូ) ផ្សព្វផ្សាយ តាមភូមិ ឃុំ និងទីប្រជុំជនទូទាំងខេត្ត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់អំពីវិធានការ ការពារនៃការឆ្លងពីម្នាក់ទៅម្នាក់ និងការឆ្លងក្នុងសហគមន៍  អនាម័យ តាមទីប្រជុំជន និងគ្រប់មូលដ្ឋានទូទាំងខេត្ត ក្នុងន័យបង្កាទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកំពុងរីករាលក្នុងប្រទេសក៏ដូចពិភពលោក។ ជាមួយនេះផងដែរឯកឧត្តមអភិបាលខេត្តបានចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំទីតាំងសុវត្ថិភាសបតាកឹង ដែលជិតរួចរាល់ស្ទើរទាំងស្រុង (ភ្ជាប់ប្រព័ន្ធទឹក អគ្គិសនី, បំពាក់គ្រែ, លាពថ្នាំ រួចរាល់)ដែលនឹងត្រូវត្រៀមទទួលអ្នកជំងឺកូវី១៩ នៅពេលមានការរីករាលដាលខ្លាំង។

      យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានធ្វើតេស្តលើជនសង្ស័យចំនួន ៣១នាក់ លើ ៣ក្រុង ស្រុក ក្នុងនោះ លទ្ធផលវិជ្ជមាន០២នាក់ (ក្នុងនោះបានជាសះស្បើយ ០១នាក់បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ) នៅក្រុងព្រះវិហារ ,អវិជ្ជមាន ២៧នាក់ និងកំពុងរង់ចាំលទ្ធផល ០២នាក់។ ដោយឡែកបុរសដែលផ្ទុកវីរុស ០១នាក់មិនទាន់ជាសះស្បើយបានដាក់គាត់នៅដាច់ដោយឡែកនៅមន្ទីរសុខាភិបាល ដើម្បីបន្តតាមដានសុខភាព។ ដោយឡែកស្ថុិតិប្រជាពលរដ្ឋខ្មែរដែលបានវិញមកប្រទេសវិញមានសរុបចំនួន ៣៦៣នាក់/ ស្រី ១៧១នាក់ និងកុមារ ១០នាក់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ