អភិបាលខេត្តបាត់ដំបង ដឹកនាំកម្លាំង កាត់មែកឈើ និងដើមឈើ ដែលបានដួលរំលំ ដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០
April 02, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត រួមជាម ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំកម្លាំងប្រតិបត្តិការសឹករងខេត្ត ចំនួន ៩៥នាក់ ចុះជួយរៀបចំ បោសសំអាត និងកាត់មែកឈើតាមបណ្តោយសួនច្បារផ្លូវលេខ១ ដែលបាក់ដោយសារខ្យល់ កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងផ្លូវភ្លោះសួនច្បារសេះស ដែលមានការចូលរួមពីលោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង។

      សូមជម្រាបថា កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ៦ មានបាតុភូតខ្យល់កន្ត្រាក់ លាយឡំ និងព្យុះភ្លៀងមួយមេយ៉ាងខ្លាំង បានធ្វើការបោកបក់មកលើទីប្រជុំជន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបណ្តាលឲ្យដើមឈើនៅតាមសួនច្បារមាត់ស្ទឹងសង្កែ(ផ្លូវលេខ១)ត្រើយខាងលិចចាប់ពីស្ពានថ្មសោហឺរហូតដល់សាលាខេត្តបាត់ដំបង បានបាក់ដួលរលំដើមគគីរ នៅតាមសួនច្បារមាត់ស្ទឹង ជាច្រើនកន្លែង ច្រើនដើម តាមសួនផ្សាររាត្រីម្តុំផ្សារតូបលក់ដូរពេលយប់នៅទីនោះ ត្រូវកម្លាំងខ្យល់ព្យុះខ្យល់កន្ត្រាក់បោកបក់បំផ្លាញរាបដល់ដី។

      ហេតុការណ៍ដ៌អាក្រក់ពីខ្យល់ព្យុះ ខ្យល់កន្ត្រាក់ខ្យល់កំបុតត្បូង កើតឡើងនេះ ក្នុងខណៈដែលទីក្រុងបាត់ដំបង ខេត្តបាត់ដំបង ហាក់ដូចទទួលរងយ៉ាងធ្ងន់ធ្ងរ ពីខ្យល់ព្យុះខ្យល់កន្ត្រាក់មួយនេះ ដែលបានកើតឡើងតែក្នុងរយៈពេលប្រមាណជាកន្លះម៉ោងតែប៉ុណ្ណោះ។វាបានបង្កនូវមហន្តរាយយ៉ាងដំណំ ជាពិសេស ដើមឈើនៅតាមដងផ្លូវ និងសួនច្បារមាត់ស្ទឹងសង្កែ នៃខេត្តបាត់ដំបង៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ