រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)
April 01, 2020 អ្នកទស្សនា :

      នារសៀល នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩(COVID-19)ខេត្តស្ទឹងត្រែង បានអញ្ជើញជាអធបតីក្នុងពិធីចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19) ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។

      មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានកិត្តិយស លោក លោកស្រី សមាជិក សមាជិកាសាខា លោក នាយកប្រតិបត្តសាខា និងមន្រ្តីមន្ទីរសុខាភិបាលខេត្តជាច្រើនរូបផងដែរ។ 

      នាឱកាសនោះឯកឧត្តមប្រធាន បានមានប្រសាសន៍ កោតសរសើរបំផុតចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលខិតខំទាំងកម្លាំងកាយចិត្តទប់ស្កាត់ និងត្រៀមបង្ការចំពោះជំងឺឆ្លងដ៏ កាចសាហាវ នេះ។ ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់សហការ ជាមួយអាជ្ញាធរភូមិ ឃុំ ចុះអប់រំ ណែនាំនូវវិធានការអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ទៅដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស សូមមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

      សូមបញ្ជាក់ថា សម្ភារដែលប្រគល់ជូននាពេលនោះជាអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ ជូនក្រុមគ្រូពេទ្យប្រចាំការផ្ទះស្នាក់ដោយឡែកនូវអាល់កុលចំនួន ៤០លីត្រ សាប៊ូ Protex ១០០ដុំ, ជូនក្រុមអប់រំ និងផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តនូវអាល់កុលចំនួន ២០លីត្រ សាប៊ូ Protex ១០០ដុំ, ជូនមណ្ឌលសុខភាពទាំង១៤នូវ ឧបករណ៍បំពងសំឡេង ១៤គ្រឿង ម៉ាស៊ីនបាញ់កំដៅចំនួន ១៥គ្រឿង ជូនដល់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ព្រមទាំងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន៦គ្រឿង ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ